khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំរក្សជ័យ ឃុំធាយ និងឃុំរោងដំរី ក្នុងស្រុក បាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំរក្សជ័យ ដោយមានអ្នកចូលរួមសរុបចំនួន៣៧នាក់។

    នៅក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ ហើយក៏បានជម្រាបអំពីមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម, មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង ព្រមទាំងការងារអាទិភាពចម្បងចំនួន២ ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានដាក់ចេញនោះ គឺការគាំទ្រជំរុញ និងលើកកម្ពស់ការទូតសភានិងការផ្សាភ្ជាប់ជាមួយអង្គបោះឆ្នោត នៅថ្នាក់មូលដ្ឋាន និងអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានវាយតម្លៃខ្ពស់ទៅលើកិច្ចការជាច្រើនដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក។
    សូមក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ត្រូវខិតខំពង្រឹងចំណេះដឹងបន្ថែម និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ទាន់ពេលវេលា។

    ពិធីសំណេះសំណាលនាពេលនេះ គឺជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំដើម្បីចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក៏ដូចជាស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងាររបស់ឃុំ ទិសដៅ និងមតិ យោបល់ ការលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងប៉ុស្តិ៍នគរបាល ក្នុងការផ្តល់ជាសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២